អំពីគម្រោង
ស្សែងយល់បស្ថែមគម្រោង GAIN មានចក្ខុវិស័យគាំទ្រទៅលើប្រព័ន្ធផ្លាស់ប្ដូរនៃទិដ្ឋភាពវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាដើម្បីជម្រុញបរិយាកាសសិក្សាចម្រុះដែលរួមបញ្ចូល ទាំងការអប់រំតាមបែបបរិយាបន្ននិងសមភាពសម្រាប់សិស្ស និស្សិត និងជនដែលមានពិការភាព (PWD) ។ ជនពិការដែលរួមបញ្ចូលទាំងពិការដៃឬជើង ពិការភ្នែក គឬថ្លង់ ឬមានស្ថានភាពសុខភាពរ៉ាំរ៉ៃ គឺជាក្រុមដែលងាយរងគ្រោះដោយសារតែខ្វះគោលនយោបាយស្ដីអំពីការអប់រំបរិយាបន្ននិងសេវាគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអប់រំឧត្តមសិក្សាសម្រាប់ជនពិការនៅមានកម្រិត។ គម្រោងនេះមានគោលបំណងបំប្លែងពីទ្រឹស្ដីទៅជាការអនុវត្តផ្ទាល់ទៅលើផែនទីចង្អុលបង្ហាញការអប់រំឧត្តមសិក្សាកម្ពុជាឆ្នាំ២០៣០ (Cambodian Higher Education Roadmap 2030 ) និងសេចក្ដីណែនាំស្ដីអំពីផែនការមេរបស់អាស៊ានឆ្នាំ២០២៥ (ASEAN Enabling Masterplan 2025 ) តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាលនិងស្ថានប័ននៅក្នុងការអនុវត្តគោលនយោបាយដែលបានកំណត់។ គោលដៅរបស់គម្រោងគឺដើម្បីធានាឲ្យបានថាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាមានប្រព័ន្ធអប់រំបែបបរិយាបន្ននិងមានហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់គាំទ្រទៅដល់តម្រូវការរបស់និស្សិតពិការភាព។
ព័ត៌មានចុងក្រោយ
បណ្ដុំព័ត៌មានរកមិនឃើញព័ត៌មានទេ។
Subscribe to our Newsletter
By signing up to GAIN Newsletter you agree to the GAIN privacy policy.