អំពីគម្រោង

គម្រោង​ GAIN មានចក្ខុវិស័យគាំទ្រទៅលើប្រព័ន្ធផ្លាស់ប្ដូរនៃទិដ្ឋភាពវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាដើម្បីជម្រុញបរិយាកាសសិក្សាចម្រុះដែលរួមបញ្ចូល ទាំងការអប់រំតាមបែបបរិយាបន្ននិងសមភាពសម្រាប់សិស្ស និស្សិត និងជនដែលមានពិការភាព (PWD) ។ ជនពិការ​ដែលរួមបញ្ចូលទាំងពិការដៃឬជើង ពិការភ្នែក គឬថ្លង់ ឬមាន​ស្ថានភាពសុខភាពរ៉ាំរ៉ៃ គឺជាក្រុមដែលងាយរងគ្រោះដោយសារតែខ្វះគោលនយោបាយស្ដីអំពីការអប់រំបរិយាបន្ននិងសេវាគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអប់រំឧត្តមសិក្សាសម្រាប់ជនពិការនៅមានកម្រិត។​ គម្រោងនេះមានគោលបំណងបំប្លែងពីទ្រឹស្ដីទៅជាការអនុវត្តផ្ទាល់ទៅលើផែនទីចង្អុលបង្ហាញការអប់រំឧត្តមសិក្សាកម្ពុជាឆ្នាំ២០៣០​​ (Cambodian Higher Education Roadmap 2030 ) និងសេចក្ដីណែនាំស្ដីអំពីផែនការមេរបស់អាស៊ានឆ្នាំ២០២៥ (ASEAN Enabling Masterplan 2025​ ) តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាលនិងស្ថានប័ននៅក្នុងការអនុវត្តគោលនយោបាយដែលបានកំណត់។​ គោលដៅរបស់គម្រោងគឺដើម្បីធានាឲ្យបានថាគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាមានប្រព័ន្ធអប់រំបែបបរិយាបន្ននិងមានហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់គាំទ្រទៅដល់តម្រូវការរបស់និស្សិតពិការភាព។
ដោយមើលឃើញពីបញ្ហាប្រឈមផ្សេងៗនៃការអនុវត្តតាមបែបបរិយាបន្ន គម្រោង GAIN អនុម័តយកយុទ្ធសាស្រ្តរួមគ្នាទាំងបួនផ្នែក quadruple helix approach គឺការ ជម្រុញឲ្យមានកិច្ចសហការដែលស៊ីសង្វាក់គ្នារវាងអង្គភាពរដ្ឋាភិបាល ស្ថាប័នអប់រំ អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជន។ យុទ្ធសាស្ត្ររួមគ្នានេះនឹងរួមបញ្ចូលនូវកិច្ចអន្តរាគមន៍ដែលនឹងត្រូវបង្កើតឡើងរួមគ្នាជាបន្ដបន្ទាប់ ដោយសង្កត់ធ្ងន់ជាពិសេសលើការកែលម្អគោលនយោបាយ ការលើកកម្ពស់សមត្ថភាពនិងការបង្កើតការអនុវត្តរួមនៅក្នុងវិស័យអប់រំឧត្តមសិក្សាកម្ពុជា។

About GAIN

​សម្ព័ន្ធមួយដែលមានស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សាកម្ពុជាចំនួន៥និងសហគមន៍អឺរ៉ុបចំនួន៤ ព្រមទាំងការចូលរួមសហការពីក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំគំនិតផ្ដួចផ្ដើមនេះ។​ តាម​រយៈ​ការ​ខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ GAIN​រំពឹងទុកថានឹងផ្ដួចផ្ដើមបង្កើតប្រព័ន្ធផ្លាស់ប្ដូរគំរូមួយដែលប្រកបដោយនិរន្តរភាពនិងអាចអនុវត្តបាននៅក្នុងវិស័យអប់រំឧត្តមសិក្សា និងជាសក្ដានុពលដើម្បីជាប្រយោជន៍ដល់វិស័យអប់រំឧត្តមសិក្សាទាំងមូល។​

Our Vision