សូមចូលរួមជាមួយវេទិកាសហការរបស់គម្រោងGAIN
និងបង្កើតការអប់រំប្រកបដោយបរិយាបន្ន! ស្វែងយល់ពីវេទិកាអនឡាញរបស់ពួកយើង ដែលជាវេទិកាដែលអ្នកអាចចែករំលែកមតិយោបល់ ទាញយកនិងប្រើប្រាស់នូវធនធាននានាសម្រាប់អនុវត្តជាក់ស្តែង និងបង្កើតអនាគតឆ្ពោះទៅរកបរិយាបន្នសម្រាប់ការអប់រំឧត្តមសិក្សា។ ស្វែងយល់ពីឧបករណ៍អន្តរកម្ម ចូលរួមការសន្ទនាផ្សេងៗក៏ដូចជាចូលរួមជាមួយសហគមន៍ដែលមានទិសដៅក្នុងការបង្កើនភាពងាយស្រួលនិងការអប់រំបែបបរិយាបន្នសម្រាប់ជនដែលមានពិការភាព(PWD) នៅទូទាំងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា(HEIs) ។ បង្កើតឡើងក្រោមមូលនិធិរួមគ្នាពីសហព័ន្ធអ៊ឺរ៉ុបក្រោមកម្មវិធី Erasmus+ ដែលមានលេខគម្រោង៖ ១០១១៧៨០៤៣, វេទិកានេះ គាំទ្រដល់បេសកកម្មរបស់គម្រោងGAIN ក្នុងការលើកទឹកចិត្តនិងជម្រុញស្ថាប័នអប់រំនានា ដើម្បីផ្ដល់ជូនអ្នកសិក្សាគ្រប់រូបនូវការអប់រំឲ្យកាន់តែប្រសើរនិងមានភាពស្មើគ្នា។