គោលបំណង

Objective Image

1

ដើម្បីអភិវឌ្ឍផែនការសកម្មភាពនិងយន្ដការសម្រាប់ការអនុវត្តប្រកបដោយចីរភាពនិងការវាយតម្លៃគោលនយោបាយរដ្ឋាភិបាល
ដើម្បីបង្កើតផែនការសកម្មភាពនិងយន្តការដែលសមស្រប​ ដែលផែនការនិងយន្ដការនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការអនុវត្តប្រកបដោយចីរភាព និងសម្រាប់ការវាយតម្លៃគោលនយោបាយរបស់រដ្ឋាភិបាល។ ដើម្បីជួយគាំទ្រនិងពង្រឹងគោលនយោបាយរដ្ឋាភិបាលឲ្យសម្រេចបានប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធិផល រួមជាមួយការបង្ហាញពីដំណើរការបង្កើតគោលនយោបាយប្រកបដោយ តម្លាភាពនិងគណនេយ្យភាព។

Objective Image

2

ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកអប់រំគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាជាប្រព័ន្ធ ក្នុងការជម្រុញឲ្យមានបរិយាកាសសិក្សាដែលរួមបញ្ជូល (inclusive environment) ជាពិសេសសម្រាប់និស្សិតដែលមានពិការភាព
សកម្មភាពរួមនេះ គឺមានគោលបំណងបង្កើតឲ្យមានការគាំទ្រដ៏ទូលំទូលាយនូវប្រព័ន្ធត្រួតពិនិត្យគុណភាពអប់រំគ្រឹះស្ថានឧត្តមសិក្សា បណ្ដុះបណ្ដាលបុគ្គលិកអប់រំនៅគ្រឹះស្ថានឧត្តមសិក្សាអំពីកម្មវិធីគាំទ្រនិងអនុវត្តកម្មវិធីបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងអភិវឌ្ឍធនធានអប់រំនិងបង្កើតគោលការណ៍ណែនាំស្ដីអំពីការគ្រប់គ្រងបែបបរិយាបន្ន។​ គម្រោងក៏មានយុទ្ធសាស្ត្រយ៉ាងមុតមាំក្នុងការរួមបញ្ជូលការអនុវត្តបរិយាបន្នអប់រំទៅក្នុងគោលនយោបាយស្នូលរបស់ស្ថាប័នអប់រំឧត្តមសិក្សាផងដែរ តាមរយៈការបញ្រ្ជាបចូលការបណ្ដុះបណ្ដាលផ្សេងៗទៅក្នុងយុទ្ធសាស្រ្តជំនាញជាតិឆ្នាំ២០៣០របស់កម្ពុជា (Cambodia's 2030 National Skills Strategy )​។ វិធីសាស្រ្តរួមបញ្ជូលនេះធានាឲ្យបាននូវនិរន្តរភាពនៃការប្រែក្លាយប្រព័ន្ធអប់រំគ្រឹះស្ថានឧត្តមសិក្សាទៅជាប្រព័ន្ធអប់រំតាមបែបបរិយាបន្នដែលប្រព័ន្ធនេះមិនត្រឹមតែជាចំណែកមួយក្នុងការអនុវត្តទេ ប៉ុន្តែជាធាតុផ្សំយ៉ាងសំខាន់ក្នុងប្រព័ន្ធប្រតិបត្តិការអប់រំ។

Objective Image

3

ដើម្បីរួមគ្នាតភា្ជប់គម្លាតរវាងការអប់រំឧត្តមសិក្សានិងទីផ្សារការងារសម្រាប់និស្សិតមានពិការភាពនៅកម្ពុជា។
វិធីសាស្ត្រនេះរួមបញ្ចូលការអភិវឌ្ឍភាពជាដៃគូរប្រកបដោយនិរន្តរភាពរវាងគ្រឹះស្ថានអប់រំឧត្តមសិក្សានិងវិស័យឧស្សាហកម្ម ដោយជម្រុញឲ្យមានបរិយាកាសការងារនិងឱកាសការងារដែលរួមបញ្ជូល (inclusive employment) រវាងនិស្សិតទូទៅនិងនិស្សិតដែលមានពិការភាព។ គំនិតផ្ដួចផ្ដើមសំខាន់ៗសម្រាប់អនុវត្តវិធីសាស្ត្រនេះ រួមមាន ការរៀបចំពិព័រណ៍ការងាររួម ការបង្កើតវេទិកាពិភាក្សារវាងក្រុមហ៊ុននិងសា្ថប័នអប់រំ រួមជាមួយនឹងការបង្កើតឱកាសការងារដែលទូលំទូលាយនិងសេវាកម្មរកការងារដល់និស្សិតដែលមានពិការភាព។

Objective Image

4

ដើម្បីបណ្ដុះទំនាក់ទំនងរួមបញ្ជូលគ្នាយ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធ រវាងគ្រឹះស្ថានអប់រំឧត្តមសិក្សា ជនពិការ និងសហគមន៍
គោលបំណងនេះពាក់ព័ន្ធនឹងការបង្កើតបណ្ដាញសហប្រតិបត្តិការគាំទ្រនិងអន្តរកម្ម ដែលជម្រុញឲ្យមានការផ្លាស់ប្ដូរពីការសិក្សាតាមបែបមិនទាន់សម័យឆ្ពោះទៅរកកា​រអប់រំតាមបែបទំនើបកម្ម ជំរុញវប្បធម៌នៃការ ក៍ដូចជាបង្កើនការយល់ដឹងអំពីសង្គមឲ្យបានទូលំទូលាយ។ លើសពីនេះ GAIN មានគោលបំណងលើកកម្ពស់ការយល់ដឹង និងយុទ្ធនាការតស៊ូមតិ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនិងបរិបទសង្គមដែលអវិជ្ជមានចំពោះជនពិការ (PWD) ដោយជួយសម្រួលដល់បរិយាកាសសង្គមដែលមានការរួមបញ្ជូល ដែលទាំងនេះមិនត្រឹមតែនៅក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងបរិបទសហគមន៍ធំផងដែរ។