លទ្ធផល
ពង្រឹងសមត្ថភាពស្ថាប័នក្នងការបញ្ចូលការអប់រំបែបបរិយាបន្ន
"គ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជានឹងពង្រឹងនិងកែលម្អគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដុះបណ្ដាលបុគ្គលិកឲ្យកាន់តែប្រសើរឡើង
ដើម្បីបង្កើតឲ្យមាននិងដំណើរការបរិយាកាសសិក្សាដែលរួមបញ្ជូលសម្រាប់និស្សិតពិការភាព។ ការសិក្សាបែបរួមបញ្ជូលឬបរិយាបន្នអប់រំនេះមិនមែនជាគំនិតផ្តួចផ្ដើមដែលដាច់ដោយឡែកទេ ប៉ុន្តែវាជាផ្នែកស្នូលនៅក្នុងប្រតិបត្តិការរបស់ស្ថាប័នអប់រំ។"
យន្តការអនុវត្តគោលនយោបាយអប់រំរបស់រដ្ឋាភិបាលប្រកបដោយចីរភាព
យន្តការសកម្មភាពសាកល្បងនឹងត្រូវបានបង្កើតឡើងសម្រាប់រដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់ការអនុវត្ត និងការវាយតម្លៃប្រកបដោយប្រសិទ្ធភាពតម្លាភាព និងនិរន្តរភាពនៃគោលនយោបាយឧត្តមសិក្សាទាក់ទងនឹងពិការភាព។
ការបង្ហាញផ្លូវដ៏រឹងមាំពីការអប់រំឆ្ពុះទៅទីផ្សារការងារសម្រាប់និសិ្សតពិការភាព
កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ (HEIs)និងឧស្សាហកម្មនឹងកាន់តែប្រសើរឡើង ដែលបង្កើតឱ្យមានឱកាសការងារ សេវាកម្មការងារ និងកម្មវិធីស្វែងរកការងារដែលរួមបញ្ចូលកាន់តែច្រើន ដែលធ្វើអោយបិទគម្លាតរវាងការអប់រំ និងទីផ្សារការងារសម្រាប់និស្សិតពិការភាព។
បង្កើតឲ្យមានប្រព័ន្ធគាំទ្រ និងត្រួតពិនិត្យការអប់រំឧត្តមសិក្សា
"យន្តការគាំទ្រដ៏ទូលំទូលាយ ដែលរួមមានកម្មវិធីជំនួយបរិយាបន្នហិរញ្ញវត្ថុ ក្របខណ្ឌត្រួតពិនិត្យ និងធនធានអប់រំ
នឹងត្រូវបានបង្កើតឡើងនៅគ្រិះស្ថានឧត្តមសិក្សាកម្ពុជាដើម្បីធានាឲ្យបាននៅការគាំទ្រជាបន្តបន្ទាប់សម្រាប់និស្សិតពិការភាព។"